វេលាម៉ោង ៨:០០ នាទីព្រឹក នៅសាលប្រជុំ(ក)សាលាស្រុកបូទុមសាគរ បានបើកកិច្ចប្រជុំ សាមញ្ញលើកទី៤៤ របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ អាណត្តិទី៣ ក្រោមអធិបតីភាព លោក យិន មនោ សមាជិកក្រុមប្រឹក្សាស្រុក លំដាប់លេខរៀងទី២ ជាប្រធានអង្គប្រជុំ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត របៀបវារៈដូចខាងក្រោម :
១.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៤៤
២.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៣
៣.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍បិទបញ្ជីចំណូល ចំណាយ ប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលស្រុក
៤.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍លទ្ធផលការងារប្រចាំឆ្នាំ២០២២ របស់រដ្ឋបាលស្រុក
៥.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលស្រុក ប្រចាំខែមករា និងទិសដៅអនុវត្តការងារប្រចាំខែកុម្ភៈ ឆ្នាំ២០២៣
៦.ពិនិត្យ និងអនុម័តការបែងចែកប្រាក់រង្វាន់ជូនមន្ត្រីរាជការ នៃរដ្ឋបាលស្រុកក្នុងខែមករា ឆ្នាំ២០២៣
៧.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការលទ្ធកម្មប្រចាំឆ្នាំ
៨.របាយការណ៍សកម្មភាពរបស់គណៈកម្មាធិការទាំងបី
៩.បញ្ហាផ្សេងៗ
-ការផ្សព្វផ្សាយព័ត៌មាន និងសភាពការណ៍ថ្មីៗ
-មតិបូកសរុប និងបិទអង្គប្រជុំ
ដោយមានការចូលរួមពី៖ សមាជិក សមាជិការ ក្រុមប្រឹក្សាស្រុក លោកស្រីអភិបាលស្ដីទី កងកម្លាំងប្រដាប់អាវុធ មេឃុំ ជំទប់ឃុំលោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រី ការិយាល័យពាក់ព័ន្ធ សរុបចំនួន ៤០នាក់/ស្រី០៥ នាក់។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃសុក្រ ៦ កើត ខែមាឃ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣
ខែមករា 27, 2023















