លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមជាមូយក្រុមការងារដឹកនាំ ឯកឧត្តម នី ផល្លី អអ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា(គ.អ.ឆ.ក) ដើម្បីពិភាក្សា និងចុះត្រួតពិនិត្យទីតាំងជាក់ស្តែងករណី នៃការរកឃើញសកម្មភាពរំលោភឆ្នេរសមុទ្រដែលជាកម្មសិទ្ធិសាធារណៈរដ្ឋ ធ្វើជាកម្មសិទ្ធិឯកជន នៅភូមិជ្រោយស្វាយលិច ឃុំជ្រោយស្វាយ ដែលមានការអញ្ជើញចូលរួមពីមន្ទីរបិស្ថាន មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី នាយផ្នែករដ្ឋបាលជលផល និងអ្នកពាក់ព័ន្ធ សរុបចំនួន ២៨ នាក់។
ប្រភព : រដ្ឋបាលស្រុកស្រែអំបិល