រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរសុខាភិបាលនៃរដ្ឋបាល ខេត្តកោះកុងបានប្រគល់សម្ភារបរិក្ខាពេទ្យចាំបាច់ជូនស្នងការដ្ឋាននគរបាលខេត្តកោះកុង

ថ្ងៃព្រហស្បតិ៍ ១៣ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣
January 19, 2023

លោកទន្តបណ្ឌិត អ៊ូ ឡា ប្រធានស្ដីទី ការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ តំណាងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង បានប្រគល់សម្ភារបរិក្ខាពេទ្យចាំបាច់ជូន តំណាងស្នងការដ្ឋាននគរបាលខេត្តកោះកុង រួមមាន គ្រែសំរាកព្យាបាលជំងឺ ចំនួន ១២ គ្រែ តេស្តរហ័ស COVID-19 ចំនួន ១០០តេស្ត ។ ដើម្បីប្រើប្រាស់នៅពេលដែលសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនបរទេស និង ជនសង្ស័យ ហើយតម្រូវឱ្យមានការធ្វើតេស្តរហ័សក្នុងករណីវិជ្ចមាន ចាំបាច់ត្រូវសម្រាកព្យាបាលជំងឺ ។

អត្ថបទទាក់ទង