ដោយមានការសំណូមពរពីប្រជាពលរដ្ឋក្នុងវេទិការបស់ក្រុមប្រឹក្សាខេត្តកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ថ្ងៃនេះលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ អមដំណើរដោយលោកនាយករដ្ឋបាលស្រុក ដឹកនាំអាជ្ញាធរភូមិឃុំ បានចុះពិនិត្យផ្លូវចំនួន២ខ្សែរប្រវែង ៥៧០ម៉ែត្រ ស្ថិតនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
ក្រោយពីការចុះពិនិត្យរួចមក លោកអភិបាលស្រុក បានសម្រេចក្នុងការជួយជុលជួសផ្លូវទាំង២ខ្សែរ ជាថវិកាផ្ទាល់ខ្លួនរបស់លោកអភិបាលស្រុក ក្នុងពេលវេលាសមស្របខាងមុខនេះ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃពុធ ១២ រោច ខែបុស្ស ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣
ខែមករា 18, 2023







