ថ្ងៃអង្គារ ១១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ លោក សាញ់ មុនីរ័ត្ន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង បានដឹកនាំអនុប្រធានមន្ទីរ មន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុងបានរួមដាក់កូរោនផ្កានៅវិមានសពយុវជន ដែលប្រព្រឹត្តនៅម៉ោង២:០០នាទីរសៀល នៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។