រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកិច្ចការនារីខេត្ត បានសហការជាមួយអង្គការសង្គ្រោះកុមារ (Save the Children) បានចុះតាមដាន និងវាយតម្លៃ ទាក់ទងនឹងកិច្ចការពារកុមារ និងការចិញ្ចឹមកូនបែបវិជ្ជមានរបស់ប្រជាកសិករ នៅស្រុកស្រែអំបិល

មន្ទីរកិច្ចការនារីខេត្ត បានសហការជាមួយ គ.ក.ន.ក ឃុំស្រែអំបិល និងអង្គការសង្គ្រោះកុមារ (Save the Children) បានចុះតាមដាន និងវាយតម្លៃ ទាក់ទងនឹងកិច្ចការពារកុមារ និងការចិញ្ចឹមកូនបែបវិជ្ជមានរបស់ប្រជាកសិករ តាមរយៈការចុះសម្ភាសតាមខ្នងផ្ទះ ចំនួន ១២គ្រួសារ នៅភូមិខ្លុង ភូមិវាលជើង និងភូមិវាលត្បូង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងគោលបំណង៖

១-សិក្សាការយល់ដឹង ការអនុវត្ត និងបញ្ហាប្រឈមផ្សេងៗរបស់ប្រជាកសិករ អំពីកិច្ចការពារកុមារ និងការចិញ្ចឹមកូនបែបវិជ្ជមាន។

២-លើកទឹកចិត្តអាណាព្យាបាលឱ្យបង្កើនការវិនិយោគលើកុមារ ធានាឱ្យកុមារបានទៅរៀនទៀងទាត់ មានសម្លៀកបំពាក់សមរម្យ ទទួលបានការថែទាំសុខភាព និងរបបអាហារគ្រប់គ្រាន់។

៣-លើកទឹកចិត្ត និងជំរុញគ្រួសារកសិករជួយផ្សព្វផ្សាយបន្តដល់សហគមន៍។

ថ្ងៃចន្ទ-អង្គារ ១០-១១រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១៦-១៧ ខែមករា ឆ្នាំ២០២៣

អត្ថបទទាក់ទង