តាមការចាត់តាំងរបស់រដ្ឋបាលស្រុក លោក ឈុន ចាន់ណា ប្រធានការិយាល័យកសិកម្ម ធនធាន ធម្មជាតិ និងបរិស្ថាន លោក នាង ពិសិដ្ឋ អនុប្រធានការិយាល័យកសិកម្ម ធនធាន ធម្មជាតិ និងបរិស្ថាន ចូលរួមជាមួយក្រុមការងារក្នុងនាមគម្រោងស្ទៀរ ចូលរួមសម្របសម្រួលក្នុងការប្រជុំក្រុមកសិករ ចំនួន ១២គ្រួសារ ស្តីអំពីកាធ្វើផែនការផលិត ក្រុមសន្សំ ទិញ-លក់រួម និងចុះណែនាំពីការប្រើប្រាស់ ដាក់ ទុក ជីថ្នាំកសិកម្ម សម្អាតចម្ការ តាមដាន ត្រួតពិនិត្យ និងជួយផ្តល់បច្ចេកទេសកសិកម្មក្នុងគោលបំណងជួយលើកកម្ពស់ជីវភាពដល់គ្រួសារកសិករ ដើម្បីអោយគាត់មានលទ្ធភាពជួយកុមារបានរៀនបន្តក្នុងបន្ទុកចំនួន ០៥គ្រួសារ នៅភូមិតាំកន់ ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!