លោក ហួត ទេង ជំទប់ទី១ ឃុំជីខលើ តំណាងលោក ស៊ុន ឃៀម មេឃុំជីខលើ រដ្ឋបាលឃុំជីខលើ សហការជាមួយប៉ុស្តិ៍នគបាលរដ្ឋបាល បានសហការរៀបចំបើកកិច្ចប្រជុំផ្សព្វផ្សាយគោលនយោបាយភូមិឃុំមានសុវត្ថិភាព នៅវិទ្យាល័យ ហ៊ុន សែន ជីខលើ ស្ថិតក្នុងភូមិឈូក ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលមានអ្នកចូលរួមសរុប ៤៧នាក់ ស្រី២៥នាក់ ក្នុងនោះសិស្សសាលាចំនួន ៤៥នាក់ សិស្សស្រី ២៤នាក់។ ខ្លឹមសារប្រជុំរួមមាន៖
១-ផ្សព្វផ្សាយផលប៉ះពាល់បញ្ហាគ្រឿងញៀន
២-ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក
៣-ផ្សព្វផ្សាយអនុក្រឹត្យលេខ៣៩
៤-បញ្ហាផ្សេងៗ ។
ប្រភព៖ តាក់ ធីដា