ដោយមានចាត់តាំពីលោក ក្រូច បូរីសីហា អភិបាលស្រុកបូទុមសាគរ លោក សាង ស៊ីណេត អភិបាលរងស្រុក បានដឹកនាំក្រុមការងារស្រុក សហការជាមួយអាជ្ញាធរឃុំថ្មស បានចុះហាមឃាត់ ទីតាំងសាងសង់ផ្ទះត្រចៀកកាំមួយកន្លែង ដែលគ្មានច្បាប់សាងសង់ ស្ថិតនៅភូមិចំការលើ ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ។
ក្រោយពីក្រុមការងារបានចុះពិនិត្យ និងធ្វើការហាមឃាត់រួចមក ម្ចាស់សំណង់បានយល់ផ្អាក់ការសាងសង់ជាបណ្តោះអាសន្នសិននិងរៀបចំច្បាប់សុំសាងសង់បានគ្រប់គ្រាន់ ទើបបន្តការសាងសង់ឡើងវិញ ។ ។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
-------------------------
ថ្ងៃអង្គារ ៤ រោច ខែបុស្ស ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣
January 10, 2023
វេលាម៉ោង ០២:៣០ នាទីរសៀល