លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក បានដឹកនាំកិច្ចប្រជុំដោះស្រាយពាក្យបណ្ដឹងរវាងឈ្មោះ ក្រូច សម្បត្តិ និងឈ្មោះ យួន យ៉ង់ បានយកគ្រឿងចក្រទៅកាយបង្គោល ព្រំដីរបស់ឈ្មោះ ក្រូច សម្បត្តិ និងបានចុះពិនិត្យទីតាំងជាក់ស្ដែង ដែលមានក្បាលដីលេខ (០១៩) ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា
ថ្ងៃចន្ទ ១១កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣
វេលាម៉ោង២:៣០នាទីរសៀល