ថ្ងៃព្រហស្បតិ៍ ៧កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ លោក គង់ ចាន់ថា សមាជិកក្រុមប្រឹក្សាឃុំ និងជានាក់ទទួលបន្ទុក គ.ក.ន.ក ឃុំ បានចូលរួមកិច្ចប្រជុំសាមញ្ញរបស់ គ.ក.ន.ក ស្រុកកោះកុង ប្រចាំខែធ្នូ ឆ្នាំ២០២២ ដើម្បីបូកសរុបលទ្ធផលប្រចាំខែធ្នូ និងលើកទិសដៅការងារបន្តឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកស្រី សឿ សាវី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង ៕