/ / /

តាមការសំណូមពររបស់ប្រជាពរ​ដ្ឋរស់នៅឃុំកណ្ដោលដែលគាត់បានលើកឡើងក្នុងអង្គវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកោះកុងកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ២០២២ ក្រោយពីបានទទួលសំណូមពររបស់ប្រជាពលរដ្ឋ លោក ក្រូច បូរីសីហា អភិបាល នៃគណះអភិបាលស្រុកបូទុមសាគរ បានចាត់លោក នី ដារ៉ា នាយក​រងរដ្ឋបាលស្រុក​បូទុមសាគរ ដឹកនាំ​មន្ត្រី​សាលាស្រុក​​សហការជាមួយ អាជ្ញា​ធរភូមិ ឃុំកណ្ដោល បានចុះដល់ទីតាំង សំណូមរបស់ប្រជាពលរដ្ឋ

តាមការសំណូមពររបស់ប្រជាពរ​ដ្ឋរស់នៅឃុំកណ្ដោលដែលគាត់បានលើកឡើងក្នុងអង្គវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកោះកុងកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ២០២២ ក្រោយពីបានទទួលសំណូមពររបស់ប្រជាពលរដ្ឋ លោក ក្រូច  បូរីសីហា អភិបាល នៃគណះអភិបាលស្រុកបូទុមសាគរ បានចាត់លោក នី ដារ៉ា នាយក​រងរដ្ឋបាលស្រុក​បូទុមសាគរ ដឹកនាំ​មន្ត្រី​សាលាស្រុក​​សហការជាមួយ អាជ្ញា​ធរភូមិ ឃុំកណ្ដោល បានចុះដល់ទីតាំងសំណូមរបស់ប្រជាពលរដ្ឋ :

១ បានសំណូមពរអោយអាជ្ញាធរបិទទ្វារទឹកទំនប់ការពារទឹកប្រៃ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើស្រែ​បាន

+ ជាលទ្ធផល​៖

–  ​ក្រុមការងារ​បានចុះពិនិត្យទ្វារទឹក ហើយក៏​បានបិទទ្វារដែលប្រជាពរដ្ឋសំណូមពររួចរាល់ហើយ ។

២ បានស្នើសុំភ្លើងតាមបណ្ដោយផ្លូវប្រវែង៣៥០ម៉ែត្រ និងជួស​ជុល​ផ្លូវ​ឡើងវិញ​ដោយសារម្ដុំនោះមានគ្រួសាររស់នៅ

+ ក្រុមការងារបានចុះសិក្សាផ្លូវ និងបង្គោលភ្លើង មានទីតាំងនៅ​ភូមិ​ធ្នង ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង ជាលទ្ធផល​៖

– ចំពោះផ្លូវដែលរងការខូចខាចដោយសារទឹកភ្លៀងនារដូវវស្សាអាជ្ញាធរភូមិ ឃុំ និងជួសជុលឡើងវិញនៅថ្ងៃស្អែក។

– ចំពោះបង្គោលភ្លើងអាជ្ញាធរភូមិ ឃុំ កំពុងតែទាក់ទងស្នើសុំទៅក្រុមហ៊ុនដើម្បីដាក់អោយប្រជាជនប្រើប្រាស់

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

============== === 

ថ្ងៃពុធ ៦ កើត ខែបុស្ស ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២

December 28, 2022

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    15/06/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ និងជម្រាបជូនអំពីព័ត៌មានគម្រោងអាជីវកម្មខ្សាច់លើផ្ទៃទំហំ ១០៥,៣៨ហិកតា ស្ថិតនៅក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញ តាមដងព្រែកកោះប៉ោ ភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង របស់ក្រុមហ៊ុន អេស៊ា អេនើជី អ៊ិនធើ ណេសិនណល ឯ.ក

  • ហេង គីមឆន/
    15/06/2026

    លោកវរសេនីយ៍ទោ លី សេរីវុធ ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការ បានដឹកនាំ​ ជំនាញ​ពាក់ព័ន្ធ​ និងលោកអធិការនគរបាលក្រុង-ស្រុក ព្រមទាំង​លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង​ ២៩​ ឃុំ​សង្កាត់​ អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្ដីពីគោលបំណង និងនីតិវិធីនៃការដោះលែងដោយមានលក្ខខណ្ឌ

  • មន្ទីរបរិស្ថាន/
    15/06/2026

    សកម្មភាពមន្រ្តីឧទ្យានុរក្ស ល្បាតនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តកោះកុង

  • មន្ទីរបរិស្ថាន/
    15/06/2026

    មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃពាមក្រសោប រួមជាមួយលោក ហ្វាចា រ៉ាម៉ាត់ហាណា (Fajar Ramadhana) អ្នកជំនាញ GIS នៃក្រុមហ៊ុន Climate+ និងតំណាងបុគ្គលិកក្រុមហ៊ុនប្រចាំកម្ពុជា បានចុះពិនិត្យស្ថានភាពទូទៅនៃការអភិវឌ្ឍគម្រោងរេដបូក (REDD+) នៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ ក្នុងភូមិសាស្ត្រខេត្តកោះកុង

  • ហេង គីមឆន/
    15/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះ លោក សុខ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ៥០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • រដ្ឋបាលស្រុកបូទុមសាគរ/
    15/06/2026

    ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្រ្តីរាជការ នៃរដ្ឋបាលស្រុកបូទុមសាគរ បានធ្វើការគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃចន្ទដើមសប្តាហ៍