ថ្ងៃពុធ ៦កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ គណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ស្រុកស្រែអំបិលបានរៀបចំកិច្ចប្រជុំប្រចាំខែធ្នូឆ្នាំ២០២២ ក្រោមអធិបតីភាព លោកស្រី ណុប ប៊ុនណារី ប្រធានគណ:កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ សមាសភាពចូលរួមចំនួន ១៥រូប ស្រី ១០រូប កូរ៉ុមសរុប១៩រូប។ របៀបវារ:១.ពិនិត្យកំណត់ហេតុកិច្ចប្រជុំខែមុន ខែវិច្ឆិកា ឆ្នាំ ២០២២២.ការរាយការណ៍ និងលទ្ធផលការអនុវត្តការងារប្រចាំខែធ្នូ ឆ្នាំ២០២២ ផែនការសកម្មភាពបន្ត និងបញ្ហាប្រឈម៣.បញ្ហាផ្សេងៗ។
ប្រភព:អ៊ុន សុខឃាង