រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៉ឹង គី ជំទប់ទី១ និងជាមេឃុំស្តីទីឃុំកោះកាពិ បានដឹកនាំក្រុមការងារចូលររួមកិច្ចប្រជុំ ស្តីពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងសិទ្ធអំណាចរបស់ការិយាល័យប្រជាពលរដ្ឋ ស្ថិតិក្រោមអធិបតីភាពលោក ណឹម ភិរម្យ អភិបាលរងនៃគណៈអភិបាលស្រុកកោះកុង ។

លោក អ៉ឹង គី ជំទប់ទី១ និងជាមេឃុំស្តីទីឃុំកោះកាពិ បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ជំនួយការរដ្ឋបាលឃុំ ជំនួយការហិរញ្ញវត្ថុឃុំ អាជ្ញាធរភូមិ និងបានអញ្ជើញប្រជាពលរដ្ឋសរុបចំនួន៤៨នាក់ ស្រី១៦នាក់ ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី រចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងសិទ្ធអំណាចរបស់ការិយាល័យប្រជាពលរដ្ឋ ស្ថិតិក្រោមអធិបតីភាពលោក ណឹម ភិរម្យ អភិបាលរងនៃគណៈអភិបាលស្រុកកោះកុង លោក អ៊ូច ពន្លក ប្រធានផ្នែកច្បាប់ និងស៊ើបអង្កត នៃការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង និងលោក ទេព ស៊ីថា ប្រធានផ្នែកទទួលពាក្យបណ្តឹង និងកិច្ចការរដ្ឋបាលនៃការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង ដែលប្រព្រឹត្តិទៅនៅវត្តគិរីវគ្គត់ (ហៅវត្តកោះស្រឡៅ) ស្ថិតិនៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ៕

អត្ថបទទាក់ទង