រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកិច្ចការនារីខេត្ត បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “កិច្ចការពារកុមារ ការចិញ្ចឹមកូនបែបវិជ្ជមាន និងសមភាពយេនឌ័រ” ដល់សមាជិកគណៈកម្មាធិការ គ.ក.ន.ក ឃុំដងពែង ស្រុកស្រែអំបិល

មន្ទីរកិច្ចការនារីខេត្ត បានសហការជាមួយអង្គការសង្គ្រោះកុមារ (Save the Children) សម្របសម្រួលក្នុងកម្មវិធី វគ្គបណ្តុះបណ្តាលស្ដីពី "កិច្ចការពារកុមារ ការចិញ្ចឹមកូនបែបវិជ្ជមាន និងសមភាពយេនឌ័រ" ដល់សមាជិកគណៈកម្មាធិការ គ.ក.ន.ក ឃុំដងពែង ដែលមានអ្នកចូលរួមសរុបចំនួន ១៦នាក់ (ស្រី ០៧នាក់) នៅសាលាឃុំដងពែង ស្រុកស្រែអំបិល។

វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណង បង្កើនសមត្ថភាពនិងការយល់ដឹងបន្ថែមដល់សមាជិក គ.ក.ន.ក ឃុំ អំពីកិច្ចការពារកុមារ និងការចិញ្ចឹមកូនបែបវិជ្ជមាន និងសមភាពយេនឌ័រ។

ជាលទ្ធផល អ្នកចូលរួមយល់ដឹងបានច្រើនពាក់ព័ន្ធអំពីកិច្ចការពារកុមារ និងការចិញ្ចឹមកូនបែបវិជ្ជមាន និងសមភាពយេនឌ័រ ដើម្បីយកទៅផ្សព្វផ្សាយបន្តដល់សហគមន៍។

ថ្ងៃពុធ ១៣រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២

អត្ថបទទាក់ទង