រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរកិច្ចការនារីខេត្ត សហការជាមួយអង្គការសង្គ្រោះកុមារ ចុះសម្ភាសគ្រួសារកសិករដាំត្រសក់ នៅស្រុកស្រែអំបិល ខេត្តកោះកុង

មន្ទីរកិច្ចការនារីខេត្ត សហការជាមួយអង្គការសង្គ្រោះកុមារ ចុះសម្ភាសគ្រួសារកសិករដាំត្រសក់ ក្នុងភូមិបានទៀត ឃុំដងពែង ស្រុកស្រែអំបិល សរុបចំនួន ៥គ្រួសារ ។

ក្នុងគោលបំណងៈ

១/ សិក្សាពីការយល់ដឹង បញ្ហា និង ការអនុវត្តលើកិច្ចការពារកុមារ ការចិញ្ចឹមកូនតាមបែបវិជ្ជមាន និងលើកកម្ពស់យេនឌ័ររបស់គ្រួសារកសិករ

២/លើកទឹកចិត្ត និងផ្សព្វផ្សាយបន្ថែមលើការអនុវត្តកិច្ចការពារកុមារ ការចិញ្ចឹមកូនតាមបែបវិជ្ជមាន និង ការលើកកម្ពស់យេនឌ័ររបស់គ្រួសារកសិករ

៣/លើកទឹកចិត្តអាណាព្យាបាលអោយ បង្កើនការវិនិយោគលើកុមារ ដូចជាធានាឱ្យកុមារបានទៅរៀនទៀងទាត់ មានសម្លៀកបំពាក់សមរម្យ ទទួលបានការថែទាំសុខភាព មានរបបអាហារគ្រប់គ្រាន់សម្រាប់កុមារ និងគ្រួសារ

៤/សិក្សាស្វែងយល់ពីចំនុចល្អ ចំនុចគួរកែលម្អ និងអនុសាសន៍ផ្សេងៗ លើសេវាសង្គមរបស់ គ ក ន ក ឃុំ/សង្កាត់ ។

ថ្ងៃអង្គារ ១២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹង ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២

អត្ថបទទាក់ទង