លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋាន មន្ត្រីមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ចុះផ្ទៀងផ្ទាត់កំណត់ព្រំប្រទល់ និងទំហំផ្ទៃដី ដើម្បីរៀបចំសេចក្តីព្រាងផែនទីបង្កើតតំបន់ការពារធម្មជាតិថ្មី (តំបន់ប្រើប្រាស់ច្រើនយ៉ាងប្រព័ន្ធ ព្រែកស្រែអំបិល) ស្ថិតនៅក្នុងភូមិសាស្រ្តស្រុកស្រែអំបិល ខេត្តកោះកុង។