រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ដ្រីមន្ទីរកិច្ចការនារីខេត្ត ចំនួន ០៤រូប បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “ការបញ្ជ្រាបយេនឌ័រក្នុងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍបៃតង និងការកាត់បន្ថយគ្រោះមហន្តរាយ” នៅខេត្តបន្ទាយមានជ័យ

វគ្គបណ្តុះបណ្តាលស្តីពី " ការបញ្ជ្រាបយេនឌ័រក្នុងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍន៍បៃតង និងការកាត់បន្ថយគ្រោះមហន្តរាយ "=======

មន្ដ្រីមន្ទីរកិច្ចការនារីខេត្ត ចំនួន ០៤រូប បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី "ការបញ្ជ្រាបយេនឌ័រក្នុងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍបៃតង និងការកាត់បន្ថយគ្រោះមហន្តរាយ" ក្រោមអធិបតីភាព លោកជំទាវ ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីក្រសួងកិច្ចការនារី មន្រ្តីមន្ទីរកិច្ចការនារីចំនួន០៩ខេត្ត រួមមាន ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តឧត្តរមានជ័យ ខេត្តសៀមរាប ខេត្តកំពង់ធំ ខេត្តកំពង់ឆ្នាំង និងខេត្តកោះកុង ព្រមទាំងមានការចូលរួមពីមន្ទីរពាក់ព័ន្ធជុំវិញខេត្ត សរុបប្រមាណ៥១នាក់ ស្រី៤៤នាក់ នៅខេត្តបន្ទាយមានជ័យ។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងក្នុងគោលបំណងដើម្បី បង្កើនចំណេះដឹងនៃការបញ្ជ្រាបយេនឌ័រក្នុងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍបៃតង និងការកាត់បន្ថយគ្រោះមហន្តរាយ ដែលមានផលប៉ះពាល់បណ្តាលមកពីការប្រែប្រួលអាកាសធាតុនាពេលបច្ចុប្បន្ន។

ថ្ងៃពុធ ៦រោច ដល់ថ្ងៃសុក្រ ៨រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹង ថ្ងៃទី១៤-១៦ ខែធ្នូ ឆ្នាំ២០២២

#មន្ទីរកិច្ចការនារីខេត្តកោះកុង

អត្ថបទទាក់ទង