រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្រ្តីចូលរួមសិក្ខាសាលាស្ដីពីការស្វែងយល់អំពីការអភិវឌ្ឍកម្មវិធីការព្យាបាលប្រាស្រ័យទាក់ទងនិងលេបអាហារ និងយុទ្ធសាស្រ្តក្នុងការគាំទ្រដល់ជនមានពិការភាពក្នុងការប្រាស្រ័យទាក់ទង

ខេត្តកោះកុង,ថ្ងៃសុក្រ ៨ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់លោក អ៊ុង ភាព អនុប្រធានមន្ទីរ និងលោក គង់ សំរិទ្ធ ប្រធានការិយាល័យសុខុមាលភាពមនុស្សចាស់ ចូលរួមសិក្ខាសាលាស្ដីពីការស្វែងយល់អំពីការអភិវឌ្ឍកម្មវិធីការព្យាបាលប្រាស្រ័យទាក់ទងនិងលេបអាហារ និងយុទ្ធសាស្រ្តក្នុងការគាំទ្រដល់ជនមានពិការភាពក្នុងការប្រាស្រ័យទាក់ទង តាមរយ:ប្រព័ន្ធអនឡាញ Zoom ។

អត្ថបទទាក់ទង