រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំពិភាក្សា និងចុះពង្រឹងកិច្ចសហការក្នុងការអនុវត្តច្បាប់ រវាងនគរបាលយុត្តិធម៌ នៃមន្ទីររ៉ែនិងថាមពលខេត្តកោះកុង និងស្ថាប័នអយ្យការអមសាលាដំបូងខេត្តកោះកុង

ថ្ងៃព្រហស្បតិ៍ ៧ រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២

កិច្ចប្រជុំពិភាក្សា និងចុះពង្រឹងកិច្ចសហការក្នុងការអនុវត្តច្បាប់ រវាងនគរបាលយុត្តិធម៌ និងស្ថាប័នអយ្យការអមសាលាដំបូង នៅសាលប្រជុំមន្ទីររ៉ែ និងថាមពលខេត្តកោះកុង ក្រោមអធិបតីភាពលោក វ៉ៃ ភីរម្យ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង និងលោកបុិច សុីយុនប្រធានមន្ទីររ៉ែ និងថាមពល ព្រមទាំងមន្ត្រីក្រោមឱវាទ។ ជាលទ្ធផល មន្ត្រីនៃមន្ទីររ៉ែនិងថាមពលខេត្តកោះកុងដែលទទួលបាននិតិសម្បទានជានគរបាលយុត្តិធម៌បាន យល់ដឹងបន្ថែមពីតួនាទីភារកិច្ចដែលមានជានគរបាលយុត្តិធម៌ និងនិតិវិធីក្នុងការរៀបចំសំណុំរឿង ក៏ដូចជាការធ្វើកំណត់ហេតុ ចំពោះបទល្មើសផ្សេងៗក្នុងវិស័យរ៉ែ និងវិស័យ ថាមពល និងប្រេងកាត។

អត្ថបទទាក់ទង