លោក ថូវ ប៊ុនកេ មេឃុំប៉ាក់ខ្លង បានដឹកនាំក្រុមប្រឹក្សាឃុំ ចុះសួរសុខទុក្ខប្រជាការពារភូមិនៅចាំយាម ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍នៅដងទង់ទាំងពីរនាក់ប្តីប្រពន្ធ ។
ប្តីឈ្មោះ វ៉ាង ស៊ីនួន អាយុ ៦៧ឆ្នាំ និងប្រពន្ធឈ្មោះ កង ផុន អាយុ ៦២ឆ្នាំ ទៅសម្រាកនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ហើយបានត្រឡប់មកគេហដ្ឋានវិញ ដោយលោក មេឃុំបានឧបត្ថម្ភថវិការផ្ទាល់ខ្លួនចំនួន ១០០$ និងក្រុមប្រឹក្សាឃុំ ជំនួយការឃុំចំនួន ៣៥០,០០០រៀល ។
ថ្ងៃព្រហស្បតិ៍ ៧រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២