ការិយាល័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានចូលរួមវគ្គសិក្ខាសាលាលើប្រធានបទ “បម្រែបម្រួលលក្ខណៈក្សេត្រសាស្រ្ត និងរុក្ខសរីរៈរបស់ស្រឡាយប៉េងប៉ោះក្រោមលក្ខណ្ឌមិនសមប្រកបនៃកម្តៅ" សិក្ខាសាលានេះមានគោលបំណងដើម្បីចែករំលែកចំណេះដឹងអំពី៖
• លទ្ធផលស្រាវជ្រាវលើលក្ខណៈក្សេត្រសាស្រ្ត និងរុក្ខសរីរៈរបស់ស្រឡាយប៉េងប៉ោះក្រោមលក្ខណ្ឌមិនសមប្រកបនៃកម្តៅ
• ការសិក្សាលើការលូតលាស់ និងទិន្នផលផ្អែកលើ សេណូទីបផ្សេងៗគ្នា របស់ដំណាំប៉េងប៉ោះ ។
តាមរយៈអនឡាញកម្មវិធីzoom meeting (videos conference) ។
ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី និងមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ទាំង២៥រាជធានី-ខេត្ត។
រៀបចំដោយ: នាយកដ្ឋានជំរុញអភិវឌ្ឍន៍វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ នៃវិទ្យាស្ថានជាតិ វ.ប.ន.។
=======✓✓=======
ព្រឹកថ្ងៃព្រហស្បតិ៍ ១៥ កើត ខែមិគសិរ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ។