រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកកោះកុង បានរៀបចំសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ថ្នាក់ក្រុង ស្រុក

ស្រុកកោះកុង៖ ព្រឹកថ្ងៃអង្គារ ១៣ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលស្រុកកោះកុងបានរៀបចំ សិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ថ្នាក់ក្រុង ស្រុក ក្រោមអធិបតីភាព លោកបណ្ឌិត អ៊ុក ភាក្រ្តា អភិបាលរងខេត្តកោះកុង និងមានការអញ្ជើញចូលរួមជាគណៈអធិបតីពី លោកប្រធានមន្ទីរផែនការខេត្ត នាយករងសាលាខេត្តកោះកុង លោក ឯក ម៉ឹងប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា សូវី អភិបាល នៃគណៈអភិបាលស្រុកកោះកុង ព្រមទាំងមានការចូលរួមពីលោក លោកស្រីប្រធាន អនុប្រធាន ឬតំណាងមន្ទីរ អង្គការ និងដៃគូរពាក់ព័ន្ធនានា សរុបប្រមាណជាង ៥០នាក់ នៅសាលាស្រុកកោះកុង។

សិក្ខាសាលានេះ មានគោលបំណងសំខាន់បី(៣)គឺ

គោលបំណងទី១ ក៏បង្ហាញលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍នានា របស់រដ្ឋបាលស្រុកកោះកុង និងឃុំទាំងបួន ដែលបានអនុវត្តក្នុងឆ្នាំ២០២២នេះ
គោលបំណងទី២ បង្ហាញជូនសមាជិក-សមាជិកា អង្គសិក្ខាសាលាឱ្យបានជ្រាបអំពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋានរបស់ប្រជាពលរដ្ឋដោយប្រមូលផ្ដុំទូទាំងស្រុក និងឃុំ សម្រាប់ឆ្នាំ២០២៣
គោលបំណងទី៣ គឺជាការកៀងករការគាំទ្រធនធានពីអង្គភាពរដ្ឋ ឯកជន អង្កការ សង្គមស៊ីវិល សប្បុរសជននានា ដើម្បីគាំទ្រអនុវត្តតម្រោងអភិវឌ្ឍន៍

អត្ថបទទាក់ទង