ក្នុងនាមក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ សូមជូនពរចំពោះកូនៗ ក្មួយៗ ប្អូនៗ ដែលជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(ថ្នាក់ទី១២ បាក់ឌុប) សម័យប្រឡង ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ក្នុងមណ្ឌលខេត្តកោះកុងទាំងអស់ ជាពិសេសកូនៗ ក្មួយៗ ប្អូនៗ ដែលជាបេក្ខជនក្នុងស្រុកបូទុមសាគរ សូមឱ្យមានសុខភាពល្អ ប្រាជ្ញាឈ្លាសវែ និងទទួលជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិគ្រប់ៗគ្នា និងជួបពុទ្ធពរទាំង៤ប្រការ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!