ថ្ងៃអង្គារ ៦ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២
November 29, 2022
ក្រុមការងារត្រួតពិនិត្យតាមដានការងារកែលម្អគុណភាពហេដ្ឋារចនាសម្ព័ន្ធមណ្ឌលសុខភាពគំរូថ្នាក់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យសហការជាមួយមន្ទីរសុខាភិបាលខេត្តបានចុះមកពិនិត្យនិងវាស់វែងការងារដែលថ្នាក់ខេត្តតម្រូវឲ្យធ្វេីទៅតាម Tools នៃការប្រឡងប្រណាំងមណ្ឌលសុខភាពគំរូ នៅមណ្ឌលសុខភាពត្រពាំងរូង ដោយមានសមាសភាពចូលរួមៈ
១)លោក វេី ដាយ៉ា អនុប្រធានការិ.គណនេយ្យ-ហិរញ្ញវត្ថុមន្ទីរសុខាភិបាលខេត្ត
២)លោកវេជ្ជ.ភួង ចាន់ថន ប្រធានស្តីទីOD ស្មាច់មានជ័យ
៣)លោក ឡោ សាវឿន អនុប្រធានការិ.ស្រុកប្រតិបត្តិស្មាច់មានជ័យ
៤)លោក ខេម រដ្ឋា ប្រធានគណនេយ្យ និងរដ្ឋបាលOD ស្មាច់មានជ័យ
៥)ជាងចំនួន០២នាក់
៦)ប្រធានស្តីទីមណ្ឌលសុខភាពត្រពាំងរូង និងមន្ត្រីក្រោមឱវាទ
លទ្ធផលជារួម បានសម្រេចឲ្យជាងសិក្សាតម្លៃជាមុន និងរង់ចាំសម្រេចតម្លៃពីជាងក្នុងសប្តាហ៍ក្រោយ ដេីម្បីពិនិត្យមេីលទំហំថវិកាដែលត្រូវចំណាយ ។