រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកថ្មបាំង បានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី៤២ ឆ្នាំទី៤ អាណត្តិទី៣​

រដ្ឋបាលស្រុកថ្មបាំង បានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី៤២ ឆ្នាំទី៤ អាណត្តិទី៣​ របស់ក្រុមប្រឹក្សាស្រុក​ ក្រោមអធិបតីភាព​ លោក ពេជ្រ ឆលួយ ប្រធានក្រុមប្រឹក្សាស្រុក​ និងជាប្រធានអង្គប្រជុំ និងមានការអញ្ជេីញចូលរួមពី​ លោក​ លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក​ លោកស្រី ទួត ហាទីម៉ា អភិបាលស្រុក លោក លោកស្រី អភិបាលរងស្រុក លោកអធិការរង លោកមេបញ្ជាការរង នាយករដ្ឋបាលស្រុក  លោកស្រី​ ប្រធាន​ អនុប្រធាន ការិយាល័យ អង្គភាព ចំណុះសាលាស្រុក​ នៅសាលប្រជុំសាលាស្រុកថ្មបាំង។

របៀបវារ:រួមមាន៖១.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤១ ឆ្នាំទី៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក២.ពិភាក្សា និងអនុម័តលើសេចក្តីព្រាង របាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២២ របស់រដ្ឋបាលស្រុក៣ .ទិសដៅ និងផែនការបន្ត ៤ .បញ្ហាផ្សេងៗ

ថ្ងៃពុធ ៧ កើត ខែមិគសិរ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២

អត្ថបទទាក់ទង