ស្រុកកោះកុង ៖ ថ្ងៃពុធ ៧ កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ លោកស្រី អ៊ិន សុភី អភិបាលរង នៃគណៈអភិបាលស្រុកកោះកុង និងជាអនុប្រធានក្រុមការងារអាហារូបត្ថម្ភ បានដឹកនាំក្រុមការងារអ្នកវាយតម្លៃថ្នាក់ស្រុក គម្រោងអាហារូបត្ថម្ភស្រុកកោះកុង បានដឹកនាំកិច្ចប្រជុំណែនាំដល់អ្នកអនុវត្តសំខាន់ៗ នៃគម្រោងអាហារូបត្ថម្ភថ្នាក់ឃុំទាំង៤ អំពីដំណើរការនៃការអនុវត្ត និងការណែនាំដល់ក្រុមការងារឃុំ ឲ្យត្រៀមលក្ខណៈសម្រាប់ការវាយតម្លៃជាប្រចាំ ដែលក្រុមការងារវាយតម្លៃស្រុកនឹងចុះធ្វើការវាយតម្លៃនាពេលខាងមុខនេះ។
សមាសភាពរួមមានក្រុមការងារអាហារូបត្ថម្ភថ្នាក់ស្រុក និងថ្នាក់ឃុំ នៃស្រុកកោះកុង សរុប ១៦នាក់ ស្រី ៦នាក់ នៅសាលប្រជុំសាលាស្រុកកោះកុង។