លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈភិបាលស្រុកស្រែអំបិល អញ្ជេីញចូលរួមអមដំណើរ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ចូលរួមរំលែកទុក្ខ និងបាននាំយកថវិកាមួយចំនួនចូលរួមបុណ្យសពលោកស្រី លី មាន ប្រជាភរិយារបស់លោក គ្រួច ប្រាជ្ញ អតីតប្រធានក្រុមប្រឹក្សាស្រុកស្រែអំបិល ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតនៅគេហដ្ឋានបុណ្យសព ភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!