លោក ឃុត មាន អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង និង លោកស្រី កាយ ទែន ប្រធានការិយាល័យច្រកចេញចូលតែមួយ ស្រុក បានចូលរួមកម្មវិធីសិក្ខាសាលា បញ្រ្ជាបការយល់ដឹងពីការធ្វើប្រតិភូកម្មការគ្រប់គ្រង រៀបចំ និងចាត់តែងព្រឹត្តិការណ៍ពិព័រពាណិជ្ជកម្មក្នុងព្រះរាជាណាចក្រកម្ពុជា និងកិច្ចការហាឡាលកម្ពុជា ក្រោម អធិបតីភាព ឯកឧត្តម កៅ កោសល អគ្គនាយកជំរុញពាណិជ្ជក្រសួងពាណិជ្ជកម្ម នៅសាលប្រជុំ មន្ទីរពាណិជ្ជកម្មខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីក្រុមការងារក្រសួងពាណិជ្ជកម្ម អភិបាលរងខេត្តកោះកុង លោកប្រធាន អនុប្រធាន មន្ទីរពាណិជ្ជកម្មលោក លោកស្រី អភិបាលស្រុក អភិបាលរងស្រុក លោក លោកស្រី ប្រធាន អនុប្រធាន អង្គភាពច្រកចេញចូលតែមួយ ការិយាល័យច្រកចេញចូលតែមួយ និងអង្គភាពពាក់ព័ន្ធ ។
ថ្ងៃអង្គារ ៦ កើត ខែមិគសិរ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២


