រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំឆ្លុះបញ្ចាំងស្ដីពី ការអនុវត្តកម្មវិធីបំណិនជីវិតតាមមូលដ្ឋាន

នៅសាលប្រជុំវិទ្យាល័យធនធានស្រែអំបិល ស្រុកស្រែអំបិល ក្រោមកិច្ចសហប្រតិបត្តិការរវាង អង្គការម្លប់ព្រហ្មវិហារធម៌ ជាមួយមន្ទីរអប់រំ យុវជន និង កីឡាខេត្តកោះកុង មានបើកកិច្ចប្រជុំមួយស្ដីពីការឆ្លុះបញ្ចាំងការអនុវត្តកម្មវិធីបំណិនជីវិតតាមមូលដ្ឋាននៅតាមសាលារៀន ។សាលារៀនគោលដៅចំនួន ៦ មកតាមបណ្ដាឃុំចំនួន៤ ក្នុងស្រុកស្រែអំបិល រួមមាន បឋមសិក្សាអង្គរភ្នំខ្លុង ដងពែង វាល ជ្រោយ ឈើនាង និង អនុវិទ្យាល័យ ជ្រោយស្វាយ ។សិក្ខាកាមចូលរួមសរុបចំនួន​៥០ នាក់ ស្រី ១៥ នាក់ កិច្ចប្រជុំនេះផ្ដោតលើ ការពិនិត្យទៅលើផែនការនៃការរៀន និង បង្រៀន១ឆ្នាំកន្លង បញ្ហាប្រឈម និង ចំណុចដែលត្រូវកែលំអនាឆ្នាំបន្តបន្ទាប់នាពេលខាងមុខ ។ជាពិសេសភស្តុតាង នានា នៃការអនុវត្តមុខវិជ្ជាបណិនជីវិតនៅតាមសាលារៀន ។តាមរយៈកិច្ចប្រជុំនេះ យើងសង្ឃឹមថាកុមារនៅតាមសាលាគោលដៅខាងលើបានសិក្សាបន្ថែម លើប្រធានបទបំណិនជីវិតមួយចំនួនសម្រាប់ដោះស្រាយបញ្ហាដែលពួកគេជួបប្រទះនៅតាមសហគមន៍ដែលគេរស់នៅ ។

អត្ថបទទាក់ទង