លោក សុខ ភិរម្យ អភិបាលស្រុក បានចុះមកសំណេះ សំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិបឹងកាឆាង ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា និងមានចូលរួមពីលោក ប៉ែន ប៊ុនឈួយ អភិបាលរង លោកនាយក លោកនាយករងរដ្ឋបាលសាលាស្រុក លោកប្រធានការិ.ភូមិបាល លោកប្រធានការិ.អប់រំយុវជន និងកីឡាស្រុក លោកអធិការនគរបាលស្រុក លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុក លោកមេឃុំ មេភូមិ ប្រធានសហគមន៍បឹងកាឆាង និងដោយមានការចូលរួមពីប្រជាពលរដ្ឋសរុបចំនួន ១៥០នាក់ ។
ស្ថិតនៅភូមិបឹងកាឆាង ឃុំប៉ាក់ខ្លង
ថ្ងៃអាទិត្យ ៤កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២
វេលាម៉ោង ១៤:៣០នាទីរសៀល