ក្រុមការងារបច្ចេកទេសរបស់រដ្ឋបាលខេត្ត បានចូលរួមកិច្ចប្រជុំស្តីពីការណែនាំក្នុងការរៀបចំសេចក្តីសម្រេចរួមឆ្នាំ២០២០ និងបិទសេចក្តីសម្រេចរួមឆ្នាំ២០១៩ រវាងលេខាធិការដ្ឋាន គ.ជ.អ.ប. ជាមួយរាជធានី ខេត្ត និងការផ្សព្វផ្សាយគោលនយោបាយ ស្តីពីសុវត្ថិភាពបរិស្ថាន និងសង្គម និងការលើកកម្ពស់សមភាពយេនឌ័រ សម្រាប់ការអភិវឌ្ឍតាមបែបបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដែលប្រព្រឹត្តទៅនៅខេត្តសៀមរាប។
ប្រភព : ទីចាត់ការផែនការ និងវិនិយោគ នៃរដ្ឋបាលខេត្តកោះកុង