លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការតាំងពិព័រណ៍សមិទ្ធផលស្នាដៃសិស្សវិទ្យាល័យស្រែអំបិល ដែលមានការអញ្ជើញចូលរួមពីលោក សេង សុធី អនុប្រអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកប្រធានការិយាល័យអប់រំ យុវជន និងកីឡា លោកនាយក នាយករង នាយិការង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនស.ស.យ.ក វិទ្យាល័យ យុវជនកាយរិទ្ធកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា និងមាតា បិតា អាណាព្យាបាលសិស្ស ដែលប្រព្រឹត្តិទៅនៅវិទ្យាល័យស្រែអំបិល ស្ថិតនៅភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង។
ប្រភព ញ៉ាក់ ឆៃយ៉ា






