ថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រី បុគ្គលិកមន្ទីរពេទ្យបង្អែកខេត្តកោះកុងទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក អាន ទីនេ និងលោកស្រី ជា សុវណ្ណារត្តន៍ ព្រមទាំងបុត្រ ដែលមានសទ្ធាជ្រះថ្លាចូលរួមឧបត្ថម្ភថវិកាចំនួន ១០០.០០០រៀល ដល់មន្ទីរពេទ្យបង្អែកខេត្តកោះកុង ដើម្បីចូលរួមចំណែកចំណាយលើការសាងសង់បន្ទប់ថែទាំ ព្យាបាលអ្នកជំងឺអនាថា គ្មានទីពឹង ដំណាក់កាលធ្ងន់ធ្ងរចុងក្រោយ នៅក្នុងមន្ទីរពេទ្យ។
ថ្ងៃពុធ ៩ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ November 2, 2022