វេលាម៉ោង ០៩ : ០០ នាទីព្រឹក ដោយយោងលិខិតបង្គាប់ការលេខ០២៧/២២ ចុះថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ របស់រដ្ឋបាលស្រុកបូទុមសាគរ បានចាត់តាំងឲ្យលោក សាង ស៊ីណេត អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ នឹងអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកងកម្លាំងគណៈបញ្ជាការឯកភាពស្រុក ចុះធ្វើការរុះរើខ្ទម មួយកន្លែង ដែលបានសាងសង់នៅលើដីសាធារណៈរបស់រដ្ឋ នៅចំណុចនិយាមកា x: ៣១២៩៩៨ y: ១២១៥៣៦០ ក្នុងគោលបំណងយកមកធ្វើជារបស់កម្មសិទ្ធិ ស្ថិតនៅក្នុងភូមិទួលពោធិ៍ ឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
=================
ថ្ងៃពុធ ៩ កើត ខែកត្តិក ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២
November 2, 2022