លោក អិក កួន មេឃុំ បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិថ្មស ស្រែថ្មី បុគ្គលិកមណ្ឌលសុខភាពថ្មស ចុះសួរសុខទុក្ខ និងបានពាំនាំថវិកា របស់រាជរដ្ឋាភិបាល
#សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថវិកា ចំនួន ២,០០០,០០០រៀល
និងថវិការបស់ #សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្រ្ដីក្រសួងការពារជាតិ ចំនួន ៥០០,០០០រៀល
បន្ថែម ជូនសាមីគ្រួសារសពដែលមានឈ្មោះដូចខាងក្រោម÷
– សពលោកស្រី កាយ យោង ដែលបានទទួលមរណភាព
កាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២១
– សពលោកស្រី ខេន ភុំ ដែលបានទទួលមរណភាព
កាលពីថ្ងៃទី ២៧ ខែ តុលា ឆ្នាំ២០២១
កន្លងទៅដោយជំងឺកូវីដ-១៩ ជាប្រជាពលរដ្ឋភូមិថ្មស,ភូមិស្រែថ្មី នៃ
ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។
ក្នុងឱកាសនោះ ក្រុមការងារឃុំ បានពាំនាំប្រសាសន៍
ដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដល់ក្រុមគ្រួសារសព
និងលើកទឹកចិត្តឱ្យថែទាំសុខភាព ឱ្យបានល្អ រក្សាអនាម័យក្នុងការរស់នៅ ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង ត្រូវខិតខំតស៊ូ។
ប្រភព: រដ្ឋបាលឃុំថ្មស
===================
ថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០២២




