ឃុំតាតៃក្រោម៖ ថ្ងៃ អង្គារ ៨កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ យោងតាមការចាត់តាំង របស់លោក អ៊ូ ឆេនឆៃវិសាន្ត មេឃុំតាតៃក្រោម លោក ហួន ណាក់ ជំទប់ទី២ឃុំ និងលោក ពុយ យី ជំនួយការរដ្ឋបាលឃុំ ជាជនបង្គោលព័ត៌មានវិទ្យាឃុំតាតៃក្រោម បានចូលវគ្គបណ្តុះបណ្តាល ស្តីពីការសរសេរ និងរៀបចំព័ត៍មាននៅក្នុងបណ្តាញសង្គម ដល់ជនបង្គោលព័ត៍មានវិទ្យា រដ្ឋបាលឃុំទាំង៤ នៃស្រុកកោះកុង ដើម្បីស្វែងយល់អំពីយន្តការ និងប្រព័ន្ធព័ត៌មានវិទ្យារបស់រដ្ឋបាលខេត្ត ក្រុមការងារមន្ត្រីបង្គោលព័ត៌មានវិទ្យា នៃរដ្ឋបាលស្រុកកោះកុង បានរៀបចំវគ្គបណ្តុះបណ្តាល អំពីការប្រើប្រាស់ និងការចូលរួមរៀបចំព័ត៌មាននៅក្នុងបណ្តាញសង្គមនានារួមមាន គេហទំព័រ ហ្វេសប៊ុក និងតេលេក្រាម ជូនដល់មន្រ្តីទទួលបន្ទុកព័ត៌មានវិទ្យា នៃរដ្ឋបាលឃុំ នៅសាលប្រជុំសាលាស្រុកកោះកុង។
គោលបំណង នៃវគ្គបណ្តុះបណ្តាល៖
១/ដើម្បីពង្រឹងការចូលរួមអភិវឌ្ឍន៍ វេបសាយ និងហ្វេកបុកផេក របស់រដ្ឋបាលខេត្តកោះកុង និងរដ្ឋបាលស្រុកកោះកុង អោយបានកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងទទួលបានលទ្ធផលល្អប្រសើរ
២/ពង្រឹងសមត្ថភាពរបស់មន្ត្រី ក្នុងការផ្តល់ព័ត៌មាន លើកទឹកចិត្ត ដល់មន្ត្រីទទួលបន្ទុក ដូចជាសម្ភារ ធនធាននានា ដែលគាំទ្រដល់ដំណើការ និងយន្តការនៃការរៀបចំព័ត៌មាន
៣/មន្តី្ររាជការ អ្នកពាក់ព័ន្ធទាំងអស់ក្នុងអង្គភាពត្រូវមានកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីផ្តល់ព័ត៌មានរបស់ខ្លួនដល់មន្ត្រីទទួលបន្ទុកអោយបានទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយ
ជាមួយគ្នានេះដែរ ក្រុមការងារស្រុកកោះកុង បានណែនាំដល់ជនបង្គោលឃុំ ត្រូវផ្តល់កិច្ចសហការ អោយកាន់តែល្អប្រសើរបន្ថែមទៀត ជាមួយ មន្ត្រីជំនាញទទួលបន្ទុកគ្រប់គ្រង វេបសាយ និងហ្វេកបុកផេក របស់រដ្ឋបាលខេត្តកោះកុង និងក្រុមការងាររដ្ឋបាលស្រុក អោយបានពេញលេញ និងមានតម្លា ព្រមទាំងចូលរួម ឆ្លើយតបអោយបានសមស្រប និងទាន់ពេលវេលា។

#ប្រភពរដ្ឋបាលឃុំតាតៃក្រោម