/ / /

លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលស្ដីទី នឹងជាអនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកតំណាងអោយលោកប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមស្រុកបូទុមសាគរ បានចុះសួរសុខទុក្ខស្រ្តីសម្រាលកូននៅលើទូក មានឈ្មោះ អៀម ថាន់ អាយុ៣៦ឆ្នាំ រស់នៅភូមិ តាមាឃ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង កំពុងសម្រាកនៅមណ្ឌលសុខភាពអណ្តូងទឹក

លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលស្ដីទី នឹងជាអនុប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកតំណាងអោយលោកប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមស្រុកបូទុមសាគរ បានចុះសួរសុខទុក្ខស្រ្តីសម្រាលកូននៅលើទូក   មានឈ្មោះ អៀម ថាន់  អាយុ៣៦ឆ្នាំ រស់នៅភូមិ តាមាឃ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង កំពុងសម្រាកនៅមណ្ឌលសុខភាពអណ្តូងទឹក ។

ក្នុងឱកាសនោះក្រុមការងារ បានពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពី  លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាកពិសេសចាស់ជរា ស្ត្រីទើបសម្រាលគ្រួសាររស់នៅជាមួយមេរោគអេដស៍ ងាយរងគ្រោះ ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ជាមួយគ្នានេះក្រុមការងារក៏បានផ្តាំផ្ញើដល់បងប្អូនត្រូវថែទាំសុខភាព ឱ្យបានល្អ  រក្សាអនាម័យក្នុងការរស់នៅ  ជាពិសេសត្រូវមានស្មារតីរឹងប៉ឹង ក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃអោយកាន់តែប្រសើរតទៅថ្ងៃមុខ និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់  ពិសេស ចាស់ជរា កុមារតូចៗ មានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះអាកាសធាតុចុះត្រជាក់ និងចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩   ដើម្បីសេចក្តីសុខ  និងសុភមង្គលក្នុងក្រុមគ្រួសារ។ 

ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សារអប់រំនានារបស់ក្រសួងសុខាភិបាលស្តីពីវិធានការការពារ ជំងឺកូវីដ១៩ រួមមាន (រស់នៅធម្មតា តាមបែបគន្លងថ្មី) និង

” ៣កុំ ៣ការពារ ២ចូលរួម” ត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម   ជំងឺឆ្លងនានា ព្រមទាំងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា  ។ 

អំណោយដែលអនុសាខាប្រគល់ជូនរួមមានទឹកសុទ្ធ១កេះ និងទឹកដោះឆៅ ២ឡូ និងថវិកាចំនួន ១០០,០០០រៀល។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃពុធ ២ កើត ខែកត្តិក ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២

October 26, 2022

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    31/03/2026

    លោកស្រី គ្រី សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុកនិងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក

  • ហេង គីមឆន/
    31/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបពិភាក្សាការងារ និងសំណេះសំណាល ជាមួយអ្នកសារព័ត៌មាន ក្នុងខេត្តកោះកុង

  • ហេង គីមឆន/
    31/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជួបពិភាក្សាការងារ ជាមួយអ្នកវិនិយោគ ដែលអញ្ជើញមកពីសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិនិត្យអំពីសក្តានុពល របស់ខេត្ត សម្រាប់ធ្វើការវិនិយោគនៅខេត្តកោះកុង

  • ហេង គីមឆន/
    31/03/2026

    សេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពគណៈកម្មការសុខភាពសិក្សាខេត្តកោះកុង និងបង្កើតក្រុមលេខាធិការដ្ឋាន នៃគណៈកម្មការសុខភាពសិក្សាខេត្តកោះកុង

  • ហេង គីមឆន/
    31/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញទទួលការឧបត្ថម្ភ របស់ឯកឧត្តមបណ្ឌិត ស៊ាង ប៊ុនលាង រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារអចិន្ត្រៃយ៍ ក្រសួងមហាផ្ទៃ និងលោកជំទាវអគ្គមហាឧបាសិកា ហ៊ុន ប៊ុនធឿន, លោក ឃួន ណាត និងលោក ជូ ស៊ីមវ៉ា ជាគ្រឿងឧបភោគបរិភោគ ដែលសរុបថវិកា ចំនួន ២ ៤៧៣ដុល្លារ

  • រដ្ឋបាលស្រុកគិរីសាគរ/
    31/03/2026

    រដ្ឋបាលឃុំកោះស្ដេច បានចុះសម្អាតអនាម័យបរិស្ថាន​ និងជម្រះស្មៅដែលដុះលយចេញមកផ្លូវសាធារណ: នៅភូមិកោះស្ដេច