លោក ហុង ប្រុស អភិបាលស្តីទីស្រុកស្រែអំបិល បានអញ្ជើញអមដំណើរ ឯកឧត្តម សាបូ សូយ៉ាណូ រដ្ឋលេខាក្រសួងបរិស្ថាន នាំយកអំណោយទៅចែកជូនប្រជាពលរដ្ឋ ចំនួន ៥២ គ្រួសារ នៅចំណុចព្រៃតាគង់ ស្ថិតក្នុងភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ១០kg មី ១កេស ត្រីខ ១យួរ ទឹកសុីអុីវ ១យួរ និងសាប៊ូ ១ដុំ។ ក្នុងនោះដែរ លោកអភិបាលស្ដីទីបាននាំយកអំណោយរបស់រដ្ឋបាលស្រុកប្រគល់ជូនរដ្ឋបាលឃុំដងពែងសម្រាប់ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត មានអង្គរ ៨០គ.ក្រ មី៨កេស ទឹកត្រី ៨យួរ ទឹកស៊ីអ៊ីវ ៨យួរ និងត្រីខ ៨យួរ។
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!