រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរបរិស្ថានខេត្តកោះកុង បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី ” នីត្យានុកូលភាពក្នុងការកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិ “

ថ្ងៃចន្ទ ១៤រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ៨:០០ នាទីព្រឺក មន្ទីរបរិស្ថានខេត្តកោះកុង បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី " នីត្យានុកូលភាពក្នុងការកសាងសំណុំរឿងបទល្មើសធនធានធម្មជាតិ " ក្រោមអធិបតីភាពលោកបណ្ឌិត លឿង កេសរោ អគ្គនាយករងនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន ដោយមានការចូលរួមពីលោក ហុង កុសល អនុប្រធាននាយកដ្ឋានអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថាន លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង និងលោកប្រធាន អនុប្រធាន និងលោកនាយក នាយករងតំបន់ការពារធម្មជាតិ ព្រមទាំងមន្ត្រីនៃមន្ទីរបរិស្ថានខេត្តកោះកុង និងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ សរុបទាំងអស់ ៣២នាក់ ។

អត្ថបទទាក់ទង