ស្រុកកោះកុង ៖ នៅរសៀលថ្ងៃពុធ ៩ រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលស្រុកកោះកុង បានបើកកិច្ចប្រជុំចូលរួមកិច្ចប្រជុំ ស្តីពីការរៀបចំចុះត្រួតពិនិត្យ ផ្គូរផ្គង វាយតម្លៃលើការរៀបចំ និងគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិ រដ្ឋតាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងទិន្នន័យបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ (SARMIS) ក្រោមអធិបតីភាពលោក សន សេង នាយករងរដ្ឋបាលសាលាស្រុកោះកុង តំណាងឲ្យលោកនាយករដ្ឋបាលស្រុកកោះកុង។
សមាសភាពចូលរួមមានតំណាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ-សង្កាត់ លោក លោកស្រីមេឃុំ និងស្មៀនឃុំទាំង៤ នៃស្រុកកោះកុង នៅសាលប្រជុំសាលាស្រុកកោះកុង។