/ / /

លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលស្ដីទី និងជាអនុប្រធានគណៈកម្មាធិការអនុសាខាស្រុកបូទុមសាគរ តំណាងលោកប្រធានអនុសាខា បានសហការជាមួយ លោក ឈួន យ៉ាដា នាយកសាខា ក្រុមប្រតិបត្តិសាខា មន្ត្រីនគរបាលចររចរណ៍ ទីប្រឹក្សាយុវជន ដឹកនាំកម្លាំងយុវជន ចំនួន២៥នាក់ ចុះអប់រំផ្សព្វផ្សាយផ្ទាល់ពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅដែលធ្វើដំណើរតាមដងផ្លូវសាធារណៈ នៅចំណុចផ្លូវជាតិលេខ៤៨ មុខសាលាស្រុកបូទូមសាគរ ស្ថិតនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង

លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលស្ដីទី និងជាអនុប្រធានគណៈកម្មាធិការអនុសាខាស្រុកបូទុមសាគរ តំណាងលោកប្រធានអនុសាខា បានសហការជាមួយ លោក ឈួន យ៉ាដា នាយកសាខា ក្រុមប្រតិបត្តិសាខា មន្ត្រីនគរបាលចររចរណ៍ ទីប្រឹក្សាយុវជន ដឹកនាំកម្លាំងយុវជន ចំនួន២៥នាក់  ចុះអប់រំផ្សព្វផ្សាយផ្ទាល់ពីសុវត្ថិភាពចរាចរណ៍ដល់ប្រជាពលរដ្ឋទូទៅដែលធ្វើដំណើរតាមដងផ្លូវសាធារណៈ នៅចំណុចផ្លូវជាតិលេខ៤៨ មុខសាលាស្រុកបូទូមសាគរ ស្ថិតនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបូទុមសាគរខេត្តកោះកុង ។

ចំពោះការចុះអនុវត្តការងារសុវត្ថិភាពចរាចរណ៍ខាងលើ គឺក្នុងគោលបំណងជួយក្រើនរម្លឹកដល់សាធារណជនទូទៅ ដែលបាននិងកំពុងធ្វើដំណើរលើដងផ្លូវសាធារណៈ ត្រូវមានការភ្ញាក់រឭកខ្ពស់ ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោកដូចជា៖  ,ស្លាកសញ្ញា ,គំនូសសញ្ញាបញ្ជាចរាចរណ៍ ,កុំបើកបរហួសល្បឿនដែលច្បាប់បានកំណត់ ,កុំបើកបរជែងគ្នា ,បើកបរទោចក្រយានយន្តត្រូវពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ និងការបើកបរត្រូវមានសុជីវធម៌ សីលធម៌ខ្ពស់ជានិច្ច ដើម្បីចៀសវាងបាននូវបញ្ហាប្រឈមដោយគ្រោះថ្នាក់ចរាចរណ៍ ដែលអាចនឹងកើតមានឡើងនៅគ្រប់ពេលវេលាដោយថាហេតុ ។ នៅក្នុងពេលជាមួយគ្នានេះ យុវជនកាកបាទក្រហមកម្ពុជា ក៏បានធ្វើការផ្សព្វផ្សាយបញ្ជ្រាបនូវសាររបស់ក្រសួងសុខាភិបាល ពាក់ព័ន្ធទៅនឹងវិធានការការពារខ្លួនពីជម្ងឺឆ្លងនានា ដល់សាធារណជនទូទៅដែលបាននិងកំពុងធ្វើដំណើរលើដងផ្លូវសាធារណៈផងដែរ ។

លទ្ធផលសម្រេចបានដូចខាងក្រោម ៖

-អ្នកចូលរួមអនុវត្តសរុប ៖ ៤៥នាក់ ស្រី ២៣នាក់ ,ប្រុស ២២នាក់ ក្នុងនោះ មន្ត្រីសាខា ៣នាក់ អនុសាខា៤នាក់ ,ទីប្រឹក្សាយុវជន  ,យុវជនកាកបាទក្រហមកម្ពុជា ២៥នាក់ និងកម្លាំងនគរបាលចរាចរណ៍ស្រុក ៥នាក់ ។

-អ្នកទទទួលផលសរុប ៖ ៣១១នាក់ ក្នុងនោះ ស្រី  ១០៨នាក់  ។

-សម្ភារៈបានចែកជូនប្រជាពលរដ្ឋមាន៖ ខិត្តប័ណ្ណស្តីពីចរាចរណ៍ផ្លូវគោក ៣៧៦សន្លឹក , ,បិទស្ទិកឃ័រចំណាំងផ្លាតលើយានយន្តចំនួន៥០សន្លឹក ផងដែរ៕

ប្រភពៈ រដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃពុធ ៩ រោច ខែអស្សុជ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២

October 19, 2022

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    31/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មការបុរេលក្ខណៈសម្បត្តិអ្នកទទួលការសម្រាប់ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការ ដើម្បីពិនិត្យ និងផ្ដល់អនុសាសន៍លើអ្នកទទួលការ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងអ្នកទទួលការដែលមានលក្ខណៈសម្បត្តិមិនគ្រប់គ្រាន់សម្រាប់ឆ្នាំ២០២៦

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    31/03/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    31/03/2026

    លោកវេជ្ជបណ្ឌិត ង៉ែត ចំរើន ប្រធានការិយាល័យ​បង្ការ និងគ្រប់គ្រងជំងឺ អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងក្រុមការងារបច្ចេកទេសសុខាភិបាល​ខេត្តកោះកុង ជាមួយដៃគូពាក់ព័ន្ធ​ប្រចាំខែមីនា ឆ្នាំ២០២៦​

  • ហេង គីមឆន/
    31/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យដំណើការ នៃការសាងសង់សួនច្បារ ដើម្បីត្រៀមរៀបចំតុបតែងសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

  • រដ្ឋបាលស្រុកកោះកុង/
    31/03/2026

    លោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង អញ្ជើញចូលរួមប្រជុំពិភាក្សាការងារចាំបាច់ពាក់ព័ន្ធដីធ្លីនៅឃុំត្រពាំងរូង

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    31/03/2026

    មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំពង្រឹងក្រុមការងារបច្ចេកទេសសុខាភិបាលខេត្តកោះកុង ប្រចាំខែមីនា ឆ្នាំ២០២៦ ដឹកនាំដោយលោកវេជ្ជបណ្ឌិត ម៉ក់ គឹមលី អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង​