ដោយមានការចាត់តាំងពីលោក អភិបាលស្រុក លោក នី ដារ៉ា នាយករងរដ្ឋបាលសាលាស្រុក ដឹកនាំក្រុមការងារស្រុក ចុះសហការជាមួយអាជ្ញាធរឃុំតានូន ចុះពិនិត្យសំណង់កំពុងសាងសង់ ដែលពុំទាន់បានសុំច្បាប់សាងសង់ ចំនួន០៦ទីតាំង ស្ថិតនៅឃុំតានូន ស្រុកបូទុមសាគរ ខេត្តកោះកុង ។
ក្រោយពីក្រុមការងារ បានចុះពិនិត្យដល់ទីតាំងជាក់ស្តែងរួចមក ទីតាំងចំនួន០៦ ដែលកំពុងសាងសង់ រួមមាន :
⁃ ភូមិតានូន មានចំនួន ០២ ទីតាំង កំពុងសាងសង់
⁃ ភូមិទួលពោធិ៍ មានចំនួន ០៤ ទីតាំង កំពុងសាងសង់
ក្រុមការងារបានណែនាំពួកគាត់ឱ្យ ធ្វើការសុំច្បាប់ឱ្យបានត្រឹមត្រូវទៅតាមនិតិវិធីដែលបានកំណត់ ។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
————————–
ថ្ងៃអង្គារ ៨ រោច ខែអស្សុជ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២
ថ្ងៃនេះ ជាថ្ងៃសីល
October 18, 2022








