/ / /

រដ្ឋបាលស្រុកបូទុមសាគរ បានរៀបចំពិធីសំណេះសំណាល និងប្រគល់អាវកីឡា ព្រមទាំងសម្ភារកីឡាមួយចំនួនជូនដល់ក្រុមកីឡាករទាំង២ក្រុមចំនួន៦០កំផ្លេរ បាល់ទាត់៨បាល់ ក្រោមអធិបតីភាព លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ

យោងតាមការស្នើសូម និងសំណូមពររបស់បងប្អូនក្រុមកីឡាករខ្មែរឥស្មាមរស់នៅភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក និងភូមិសុវណ្ណាបៃតងឃុំកណ្ដោល បានសំណូមពរដល់លោកអភិបាលស្រុកកាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២២ កន្លងមកក្នុងពិធីសំណេះសំណាលសួរសុខទុក និងប្រគល់ផ្ទះ អណ្ដូងលូ និងគោ។ 

រដ្ឋបាលស្រុកបូទុមសាគរបានរៀបចំពិធីសំណេះសំណាល និងប្រគល់អាវកីឡា ព្រមទាំងសម្ភារកីឡាមួយចំនួនជូនដល់ក្រុមកីឡាករទាំង២ក្រុម ចំនួន៦០កំផ្លេរ បាល់ទាត់៨បាល់ ក្រោមអធិបតីភាព លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ

ឆ្លៀតក្នុងឱកាសនោះដែរលោកអភិបាលស្រុក បានផ្ដាំផ្ញើដល់ក្រុមកីឡាករដែលបានចូលរួមចេះសាមគ្គីគ្នា ស្រលាញ់ ចេះយោគយល់អាធ្យាស្រ័យគ្នាទៅវិញទៅមក ហើយរាល់ការប្រកួតត្រូវគោរពនៅច្បាប់របស់កីឡា រួបរួមគ្នាជៀសឆ្ងាយពីគ្រៀងញៀននិងល្បែងផ្សេងៗដែលសង្គមស្អប់ខ្ពើម។ បន្ទាប់មកលោកអភិបាលស្រុក បានជម្រុញដល់ប្អូនៗចូលរួមកីឡាបានទាំងអស់គ្នា ព្រមទាំងត្រៀមរៀបចំការប្រកួតពានរង្វាន់ថ្នាក់ស្រុកដើម្បីលើកកម្ពស់ដល់វិស័យកីឡាក្នុងមូលដ្ឋាន។

ក្នុងពិធីនេះដែរដោយមានការអញ្ជើញចូលរួម៖

-លោកស្រី អ៉ិន សោភ័ណ្ឌ អភិបាលរងស្រុក

-លោកនាយក នាយករង រដ្ឋបាលសាលាស្រុក

-លោកប្រធាន អនុប្រធាន ការិយាល័យអប់រំ

-លោកនាយកវិទ្យាល័យបូទុមសាគរ

-លោកស្រីស្មៀនឃុំអណ្ដូងទឹក និងឃុំកណ្ដោល

-ក្រុមកីឡាករត្រចៀកកាំអេសស៊ី និងក្រុមកីឡាករបូទុមសាគរយូណាយធីត ព្រមទាំងក្រុមកីឡាការនីវិទ្យាល័យបូទុមសាគរ សរុបចំនួន៧៥នាក់ នៅសាល(ក)សាលាស្រុកបូទុមសាគរ។

ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ

====================

ថ្ងៃអាទិត្យ ៦ រោច ខែអស្សុជ ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២

ខែតុលា 16, 2022

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    31/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មការបុរេលក្ខណៈសម្បត្តិអ្នកទទួលការសម្រាប់ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការ ដើម្បីពិនិត្យ និងផ្ដល់អនុសាសន៍លើអ្នកទទួលការ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងអ្នកទទួលការដែលមានលក្ខណៈសម្បត្តិមិនគ្រប់គ្រាន់សម្រាប់ឆ្នាំ២០២៦

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    31/03/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    31/03/2026

    លោកវេជ្ជបណ្ឌិត ង៉ែត ចំរើន ប្រធានការិយាល័យ​បង្ការ និងគ្រប់គ្រងជំងឺ អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងក្រុមការងារបច្ចេកទេសសុខាភិបាល​ខេត្តកោះកុង ជាមួយដៃគូពាក់ព័ន្ធ​ប្រចាំខែមីនា ឆ្នាំ២០២៦​

  • ហេង គីមឆន/
    31/03/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យដំណើការ នៃការសាងសង់សួនច្បារ ដើម្បីត្រៀមរៀបចំតុបតែងសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

  • រដ្ឋបាលស្រុកកោះកុង/
    31/03/2026

    លោក សុវណ្ណ ប៊ុនធឿន អភិបាលស្រុកកោះកុង អញ្ជើញចូលរួមប្រជុំពិភាក្សាការងារចាំបាច់ពាក់ព័ន្ធដីធ្លីនៅឃុំត្រពាំងរូង

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    31/03/2026

    មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បើកកិច្ចប្រជុំពង្រឹងក្រុមការងារបច្ចេកទេសសុខាភិបាលខេត្តកោះកុង ប្រចាំខែមីនា ឆ្នាំ២០២៦ ដឹកនាំដោយលោកវេជ្ជបណ្ឌិត ម៉ក់ គឹមលី អនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង​