មន្ទីរកិច្ចការនារីខេត្ត បានសហការជាមួយអង្គការសង្គ្រោះកុមារ (Save the Children) សម្របសម្រួលក្នុងកម្មវិធី វគ្គបណ្តុះបណ្តាលស្ដីពី "កិច្ចការពារកុមារ ការចិញ្ចឹមកូនបែបវិជ្ជមាន និងសមភាពយេនឌ័រ" ដល់ប្រជាកសិករនៅភូមិជ្រោយ ឃុំបឹងព្រាវ ស្រុកស្រែអំបិល សរុបចំនួន ២៧នាក់ (ស្រី ១៥នាក់)។
វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណង បង្កើនការយល់ដឹងពីការការពារកុមារ និងទម្រង់អំពើហិង្សា និងការរំលោភបំពានលើកុមារ និងការចិញ្ចឹមកូនបែបវិជ្ជមាន និង សមភាពយេនឌ័រ។
#ភូមិជ្រោយ #ឃុំបឹងព្រាវ #ស្រុកស្រែអំបិល
ព្រឹកថ្ងៃពុធ ០២រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២