មន្ទីរកិច្ចការនារីខេត្ត បានសហការជាមួយអង្គការសង្គ្រោះកុមារ (Save the Children) សម្របសម្រួលក្នុងកម្មវិធី វគ្គបណ្តុះបណ្តាលស្ដីពី "កិច្ចការពារកុមារ ការចិញ្ចឹមកូនបែបវិជ្ជមាន និងសមភាពយេនឌ័រ" ដល់សមាជិកគណៈកម្មាធិការ គ.ក.ន.ក ឃុំជ្រោយស្វាយ ដែលមានអ្នកចូលរួមសរុបចំនួន ២០នាក់ (ស្រី០៦នាក់) នៅសាលាឃុំជ្រោយស្វាយ ស្រុកស្រែអំបិល។
វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងក្នុងគោលបំណង បង្កើនសមត្ថភាពនិងការយល់ដឹងបន្ថែមដល់សមាជិក គ.ក.ន.ក ឃុំ អំពីកិច្ចការពារកុមារ និងការចិញ្ចឹមកូនបែបវិជ្ជមាន និងសមភាពយេនឌ័រ។
ជាលទ្ធផល អ្នកចូលរួមយល់ដឹងបានច្រើនពាក់ព័ន្ធអំពីកិច្ចការពារកុមារ និងការចិញ្ចឹមកូនបែបវិជ្ជមាន និងសមភាពយេនឌ័រ ដើម្បីយកទៅផ្សព្វផ្សាយបន្តដល់សហគមន៍។
ថ្ងៃអង្គារ ១រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២