ថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងជាអនុប្រធានក្រុមការងារអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជាសម្រាប់រដ្ឋបាលក្រុងខេមរមិន្ទ បានដឹកនាំក្រុមការងារចំនួន ៤រូប ទៅចូលរួមវគ្គបណ្តុះបណ្ដាល ស្ដីពីកិច្ចប្រតិបត្តិការមូលនិធិគាំទ្រការផ្តល់សេវាឃុំ សង្កាត់ ដល់គ្រូបង្គោលថ្នាក់ក្រុង ស្រុក ក្នុងគោលបំណងដើម្បីឱ្យគ្រូបង្គោលថ្នាក់ក្រុង ស្រុក បានត្រៀម លក្ខណៈសម្រាប់បណ្តុះបណ្តាលបន្តដល់អ្នកអនុវត្តន៍សំខាន់ៗនៅថ្នាក់ឃុំ សង្កាត់គោលដៅសម្រាប់ជុំទី៣ ឆ្នាំ២០២២។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយះពេល០៣ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែ កញ្ញា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ឆ្នាំង។
#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#