ថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ មន្ទីរបរិស្ថានខេត្តកោះកុង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ និងពិភាក្សាពិគ្រោះយោបល់ រៀបចំសមាសភាពជនបង្គោលសហគមន៍ ការពារតំបន់ដីមមោក (Peatland Ranger ) ដែលរៀបចំដោយអង្គការម្លប់បៃតង ។ ដឹកនាំសម្របសម្រួលសិក្ខាសាលាដោយលោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថាន មានអ្នកចូលរួមសរុបចំនួន ១៧រូប ។