វេលាម៉ោង ៣:០០នាទីរសៀល សាលាស្រុកបូទុមសាគរ សាលាអគារ(ក) បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ។
ដោយលោក ក្រូច បូរីសីហា ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាអភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ ជំនួស លោក ហាក់ឡេង ដែលត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាអភិបាលរង នៃគណៈអភិបាលខេត្តកោះកុង៕
#ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២
September 19, 2022
បិណ្ឌ ៩ (Ben 9)
































