រដ្ឋបាលឃុំព្រែកខ្សាច់
=====================================
លោក រៀម រុំ មេឃុំព្រែកខ្សាច់ និងភរិយាជាមួយក្រុមគ្រួសារ បានមកកាន់វេនទី ៨ជាមួយនឹងប្រជាពលរដ្ឋដែលនៅក្នុងភូមិសំរុងតាកែវ ហើយបាននាំយកទេយ្យទានមកប្រគេនដល់ព្រះសង្ឃក្នុង វត្តគិរីមរកត៌ (ហៅវត្តព្រែកខ្សាច់ ) មានដូចជា ថវិកាចំនួន ២៥ម៉ឺនរៀល អង្ករ ៥០ គីឡូក្រាម ទឹកបរិសុទ្ធចំនួន ១០ យួរ មីចំនួន០១កេះ និងគ្រឿងឧបភោគបរិភោគផ្សេងៗទៀត. តាមរយៈលោករៀម រុំ មេឃុំព្រែកខ្សាច់ បាននាំយកថវិកា របស់លោក គង់ មនោ ស្នងការខេត្តកោះកុង បានឧបត្ថម្ភថវិកាចំនួន ចំនួន ៥០ ម៉ឺនរៀលដើម្បីប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សានៅក្នុងវត្តគិរីមរកត៌ (ហៅវត្តព្រែកខ្សាច់) ។
ថ្ងៃអាទិត្យ ៨ រោចរោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦
ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ .